SHARE

ជប៉ុន៖ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិន ហ្សូអាបេ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ បាន​អំពាវ​នាវ​ឲ្យ​មហាអំណាច​​ពិភព​លោក​ដាក់​សំពាធ​​ទៅ​លើ​ក្រុង​ព្យុងយ៉ាង​ ដើម្បី​​ឲ្យ​ស្រប​ទៅ​​តាម​​កាតព្វកិច្ច​​របស់​អង្គការ​​សហប្រ​ជាជាតិ។

ថ្លែង​​អំឡុង​កិច្ច​​ពិភាក្សា​​បិទទ្វារ​មួយ​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​​ ក្នុង​ទីក្រុង​​វ្ល៉ាឌីវ៉ូស្តុក​ភាគ​ខាង​កើត​​ប្រទេស​រុស្ស៊ី​ លោក​ អាបេ បាន​មាន​ប្រសាសន៍​ថា ​សហគមន៍​អន្តរជាតិ​​​ត្រូវ​តែ​​បង្ខិត​បង្ខំ​ឲ្យ​កូរ៉េ​ខាង​ជើង ​​​​បំពេញ​តាម​​ដំណោះស្រាយ​​​របស់​អង្គការ​សហប្រជាជាតិ​។ កូរ៉េ​ខាង​ជើង​​បាន​សាកល្បង​​គ្រាប់​បែក​​នុយក្លេអ៊ែរ​​លើក​ទី៦ របស់​ខ្លួន​​កាល​ពី​ថ្ងៃ​​អាទិត្យ​កន្លង​ទៅ​ ពោល​គឺ​​ការ​សាកល្បង​​នេះ​បាន​ធ្វើ​​ឡើង​ បន្ទាប់​ពី​មាន​ការ​បាញ់​​​សាក​ល្បង​មីស៊ីល​​ជា​បន្ត​បន្ទាប់​​ ដើម្បី​​បង្ហាញ​​ថា​ខ្លួន​​ជិត​បាន​ទទួល​ជោគជ័យ​​ ក្នុង​ការ​អភិវឌ្ឍ​​នូវ​អាវុធ​​នុយក្លេអ៊ែរ​​​ដែល​មាន​​ឥទ្ធិពល​​ខ្លាំង និង​អាច​បាញ់​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ផង​ដែរ៕​