SHARE

កីឡាករ​ Chris Froome​

ប្រណាំង​កង់៖ បន្ទាប់ពី​ខកចិត្ត​ពី​ការបាត់បង់​វេលា​នាំ​មុខ​គេ ៤២​វិនាទី​នៅ​ដំណាក់កាល​ទី​១៧ ​កន្លង​ទៅ​នៅ​ពេល​នេះ Chris Froome ​សមាជិក​នៃ​ក្រុម Team Sky បាន​ពន្លាត​ការ​នាំ​មុខ​ចំនួន ១​នាទី ៣៧​វិនាទី​វិញ ក្រោយ​ចប់​ដំណាក់​ទី​១៨ Vuelta a Espana ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​។

កីឡាករ Sander Armee

ដំណាក់កាល​ទី​១៨ ម្សិលមិញ​មាន​ចម្ងាយ​ផ្លូវ ១៦៩​គីឡូម៉ែត្រ​លើ​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ភ្នំ​ កីឡាករ​បែលហ្ស៊ិក Sander Armee​ គឺជា​អ្នកធ្វើ​បាន​ល្អ​ជាងគេ​ក្នុង​ការ​ប្រកួត បន្ទាប់ពី​សមាជិក​នៃ​ក្រុម Lotto-Soudal ​រូប​នេះ​បាន​ព្យាយាម​ជំនះ​ឧបសគ្គ​ឡើង​ចុះ​ភ្នំ​ ដើម្បី​មកដល់​ទី​ព្រ័ត្រ​មុនគេ​ចំណាយ​ពេល ៤​ម៉ោង ០៩​នាទី ៣៩​វិនាទី ចំណេញ ៣១​វិនាទី​ពីលើ​អ្នក​ប្រណាំង​កង់​កា​ហ្សា​ក់​ស្ថាន Alexsey Lutsenko​និង​ចំណេញ ៤៦​វិនាទី ពីលើ​កីឡាករ​អ៊ីតាលី Giovanni Visconti​។ កីឡាករ Sander Armee

ដំណាក់កាល​ទី​១៨ ម្សិលមិញ​មាន​ចម្ងាយ​ផ្លូវ ១៦៩​គីឡូម៉ែត្រ​លើ​ស្ថានភាព​ផ្លូវ​ឡើង​ចុះ​ភ្នំ​ កីឡាករ​បែលហ្ស៊ិក Sander Armee​ គឺជា​អ្នកធ្វើ​បាន​ល្អ​ជាងគេ​ក្នុង​ការ​ប្រកួត បន្ទាប់ពី​សមាជិក​នៃ​ក្រុម Lotto-Soudal ​រូប​នេះ​បាន​ព្យាយាម​ជំនះ​ឧបសគ្គ​ឡើង​ចុះ​ភ្នំ​ ដើម្បី​មកដល់​ទី​ព្រ័ត្រ​មុនគេ​ចំណាយ​ពេល ៤​ម៉ោង ០៩​នាទី ៣៩​វិនាទី ចំណេញ ៣១​វិនាទី​ពីលើ​អ្នក​ប្រណាំង​កង់​កា​ហ្សា​ក់​ស្ថាន Alexsey Lutsenko​និង​ចំណេញ ៤៦​វិនាទី ពីលើ​កីឡាករ​អ៊ីតាលី Giovanni Visconti​។