SHARE

ប្រណាំង​កង់៖ ​កីឡាករ​ប្រណាំង​កង់​របស់​ក្រុម Team Lotto.Nl, Lars Boom បាន​ប្រជែង​ឈ្នះ​ដំណាក់​កាល​ទី​៥ ប្រណាំង​កង់​កម្មវិធី Tour of Britain ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ​នេះ ឡើង​មក​ឈរ​លើ​គេ​ក្នុង​តារាង​ថេរវេលា​រួម​។​​

ជើងឯក​នៅ​ទី​នេះ​ឆ្នាំ​២០១១ Lars Boom មុន​ដំណាក់កាល​ទី​៥ ឈរ​នៅ​លំដាប់​ទី​៩ ក្នុង​តារាង​វេលា​រួម តែ​គេ​បាន​ចំណេញ​វេលា​ច្រើន ​ក្នុង​ការ​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន​លើ​ចម្ងាយ​ផ្លូវ ១៩.២​គីឡូ​ម៉ែត្រ​ចំណាយ​ពេល ១៩​នាទី ២​វិនាទី ៥​។ ​កីឡាករ​ហូ​ឡង់​រូប​នេះឡើង​មក​ឈ​រលេ​គេ​ក្នុង​តារាង​រួមមាន ៦​វិនាទី​ល្អ​ជាង​មិត្ត​រួម​ក្រុម Victor Campenaerts​។ ចំណែក​កីឡាករ​របស់​ក្រុម Team Sky, Vasil Kiryienka ឈរ​លេខ៣​។ ​រីឯ​កីឡាករ​ជើងឯក​ពិភពលោក​បួន​សម័យ Tony Martin ដែល​ឈ្នះ​ដំណាក់កាល​នេះ​កាលពី​ឆ្នាំមុន​ធ្វើ​បាន​ត្រឹម​លេខ៦​ប៉ុណ្ណោះ​។​ ​ដំណាក់កាល​ទី​៦ ថ្ងៃនេះ​មាន​ចម្ងាយ​ផ្លូវ ១៨៣​គីឡូម៉ែត្រ ខណៈ​ការប្រកួត​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ​នៅ​ទីក្រុង Cardiff ប្រទេស​វែល​៕