SHARE

ម៉ាឡេស៊ី ៖ ​អត្តពលិក​ជនពិការ​កម្ពុជា ​លើ​ប្រភេទ​វិញ្ញាសា ​អត្តពលកម្ម មាន​ កីឡាករ ហេង​ សាវឿន​, វ៉ាន វ៉ុ​ន ​និង​កីឡាការិនី វិត ​ចាន់ថា ​ឈ្នះ​មេដាយ​ម្នាក់​មួយ​គ្រឿង​ ក្នុង​ថ្ងៃ​បើកឆាក​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំនេះ ។

គ្រូ​ជំនួយ​កីឡាអត្តពលកម្ម​កម្ពុជា លោក ឡាក់ ឡុ​ច ថ្លែងប្រាប់​ក្រោយ​បញ្ចប់​ពិធី​បំពាក់​មេដាយ​ថា លោក​មាន​រំពឹង​ខ្ពស់ ​អត្តពលិក​របស់​លោក នឹង​បន្ត​ប្រជែង​ឈ្នះ​មេដាយ​បន្ថែម​ទៀត ​ព្រោះ​លោក​សម្លឹង​ ឃើញ​ឆ្នាំនេះ ​សិទ្ធ​ផល​កីឡាករ​ កីឡាការិនី​ ជនពិការ​កម្ពុជា​ មាន​កា​រ​កើន​ឡើង​គួរ​អោយ​កត់សំគាល់ ។ គ្រូ​ជំនួយ​រូបនេះ ​ក៏​សម្ដែង​ការ​សោកស្តាយ​ផងដែរ​ចំពោះ​កីឡាការិនី វិត ​ចាន់ថា ​ដែល​ពុំ​មិន​អាច​ប្រជែង​បាន​មេដាយមាស​ លើ​វិញ្ញាសា​ លោត​ចម្ងាយ​។

 

ពាក់ព័ន្ធ​បញ្ហា​នេះ ​កីឡាការិនី វិត ចាន់ថា ដែល​ប្រជែង​បាន​ត្រឹម ​មេដាយ​ប្រាក់​លោត​ចម្ងាយ បាន​អះអាងថា​ រូបគេ​ជួប​ក្តី​លំបាក​ច្រើន ​ក្នុង​ការ​ចាប់​យក​វិញ្ញាសា​មួយ​នេះ​ មក​ប្រជែង​នៅ​ប៉ា​រ៉ា​ហ្គេម ព្រោះ​ការ​ហ្វឹកហាត់​មាន​រយៈពេល​ខ្លី ហើយ​ណាមួយ​រូបគេ​ផ្តោត​សំខាន់​លើ​តែ​វិញ្ញាសា​រត់​ល្បឿន​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​ខ្វះ​កម្លាំង និង​ស្ទើរ​ច្ចេកទេស ​រហូត​ពុំ​អាច​គ្រង​មេដាយមាស ។

គួរ​បញ្ជាក់ថា​ មេដាយ ៣​គ្រឿង​ដែល​ទើប​ប្រជែង​បាន មាន ប្រាក់​២ សំរឹទ្ធ​មួយ លើ​វិញ្ញាសា​៣​ផ្សេងគ្នា រួមមាន​៖ វិញ្ញាសា​ប្រណាំង​រទេះ ៨០០​ម៉ែត្រ ​ប្រជែង​បាន​ដោយ​កីឡាករ ​ហេង វឿន​,​មេដាយ​សំរឹទ្ធ​វិញ្ញាសា ប្រណាំង​រទេះ​១០០​ម៉ែត្រ ដោយ​កីឡាករ វ៉ាន វ៉ុ​ន និង​មេដាយ​ប្រាក់​លោត​ចម្ងាយ​នារី ប្រជែង​បាន​ដោយ កីឡាការិនី ​វិត ចាន់ថា ៕