SHARE

បាល់ទាត់៖ ក្លឹប​ជើងឯក Premier League តោ​ខៀវ Chelsea បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Diego Costa ទៅកាន់ Atletico Madrid ហើយ​។ ​Diego Costa មិន​មាន​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់ Chelsea ឡើយ​រដូវ​កាល​នេះ បន្ទាប់ពី​ស្ថិត​ក្នុង​ជំរើស​របស់​គ្រូ​បង្វឹក Antonio Conte រួម​ជាមួយ​នឹង​ការ​បែក​បាក់​ប្រេះស្រាំ​ចំណងមិត្តភាព​រវាង​អ្នក​ទាំងពីរ​ផង​ដែរ​។​​មិន​មាន​ការ​បង្ហាញ​លំអិត​ជុំវិញ​តម្លៃ​នៃ​ការផ្ទេរ​នេះ​ឡើយ តែ​សារព័ត៌មាន​អង់គ្លេស​បាន​ចុះផ្សាយ​ថា ​កិច្ចព្រម​ព្រៀង​ផ្ទេរ​នេះ​មាន​តម្លៃ​ប្រមាណ ៥៧​លាន​ផោន​។ ​Costa នឹង​ត្រូវ​ពិនិត្យ​សុខភាព​ចុង​សប្ដាហ៍​នេះ​ហើយ តែ​នឹង​មិន​អាច​លេង​អោយ​ក្រុម​បាន​ឡើយ ពោល​គឺ​ត្រូវ​រង់ចាំ​ដល់​ខែ​មករា​ឆ្នាំក្រោយ​ នៅ​ពេល​ដែល Atletico Madrid រួច​ផុត​ពី​បម្រាម​ទិញដូរ​កីឡាករ​។​ រំលឹក​ថា Costa បាន​ផ្ទេរ​មកកាន់ Chelsea នៅ​ឆ្នាំ​២០១៤ ក្នុង​តម្លៃ ៣២​លាន​ផោន ហើយ​រដូវ​កាល​មុន​ជារដូវ​កាល​ជោគជ័យ​បំផុត​របស់​គេ​ ដោយ​រក​បាន ២០​គ្រាប់​ជួយ Chelsea លើក​ពាន Premier League​។ ​តែ​ក្រោយមក​ត្រូវ​បាន​គេ​ដឹង​ថា ​គ្រូ​បង្វឹក Antonio Conta បាន​ផ្ញើ​សារ​ទៅ Costa ថា​ គេ​គ្មាន​ក្នុង​គម្រោង​របស់​លោក​ឡើយ​សំរាប់​រដូវ​កាល​នេះ ដែល​ធ្វើ​អោយ Costa បដិសេធ​មិន​ហ្វឹកហាត់​ជាមួយ​ក្លឹប និង​បន្ត​ស្នាក់នៅ​ប្រទេស​ប្រេ​ស៊ី​ល​៕