SHARE

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KRT របស់ប្រទេសកូរ៉េខាងជើង បានបង្ហាញរូបថតរបស់មេដឹកនាំវ័យក្មេងកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលកំពុងត្រួតពិនិត្យការបំពាក់ក្បាលគ្រាប់បែកអ៊ីដ្រូស៊ែនលើគ្រាប់មីស៊ីល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KRT របស់ប្រទេសកូរ៉េខាងជើងឲ្យដឹងថា អ្នកជំនាញរបស់ខ្លួនបានបំពាក់ក្បាលគ្រាប់បែកអ៊ីដ្រូស៊ែន លើគ្រាប់មីស៊ីលបាលស្ទិកអន្តរទ្វីប ICBM ។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានឲ្យដឹងថា ក្បាលគ្រាប់បែកអ៊ីដ្រូស៊ែននេះត្រូវបានបំពាក់លើគ្រាប់មីស៊ីលបាលីស្ទិកអន្តរទ្វីប Hwasong-14 ដែលអាចកម្ទេចទីតាំងបានក្នុងរយៈចម្ងាយ ១ម៉ឺនគីឡូម៉ែត្រនៅលើពិភពលោក។ ចំណែកអង្គការសហប្រជាជាតិអាចនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់គ្រាប់មីស៊ីលរបស់ប្រទេសនេះរំលងប្រទេសជប៉ុន៕