SHARE

ប្រណាំង​កង់៖ ជើងឯក Tour de France បី​សម័យ​កីឡាករ​ប្រណាំង​កង់​ចក្រភព​អង់គ្លេស Chris Froome បាន​បន្ត​ប្រជែង​ឈ្នះ​ដំណាក់កាល​ទី​១៦ ម្សិល​ម៉ិ​ញ​នេះ ខិត​ជិត​គ្រង​ជើងឯក​ប្រណាំង​កង់​កម្មវិធី Vuelta a Espana​។

​​ដំណាក់កាល​ទី​១៦ មាន​ចម្ងាយ​ផ្លូវ​ត្រឹម ៤០.២​គីឡូម៉ែត្រ​ប៉ុណ្ណោះ ដែល​ជា​ដំណាក់កាល​ប្រណាំង​យក​ថេរវេលា​ផ្ទាល់ខ្លួន កីឡាករ​របស់​ក្រុម Team Sky, Chris Froome បាន​មក​ដល់​ទី​ព្រ័ត្រ​ប្រើ​ពេល ៤៧នាទីបន្ថែម​ថេរវេលា​នាំមុខក្នុង​តារាង​រួម ៥៧វិនាទី​ទៀតមានន័យថា ឈ្នះ​ដាច់​អ្នក​លេខ​ពីរ​កីឡាករ​អ៊ីតាលី Vincenzo Nibali ឡើង​ដល់ ១​នាទី ៥៨​វិនាទី​។ ​អ្នក​លេខ​២ ក្នុង​ដំណាក់​កាល​ទី​១៦ នេះគឺ​កីឡាករ​ហូ​ឡង់ Wilco Kelderman នៃ​ក្រុម Sunweb ឡើង​មក​ឈរ​លេខ​៣ ក្នុង​តារាង​វេលា​រួម​តាម​ពីក្រោយ Froome និង Nibali​។

​​សូម​បញ្ជាក់​ថា កីឡាករ​ចក្រភព​អង់គ្លេស Chris Froome កំពុង​ព្យាយាម​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ​ទី​មួយ​ក្នុង​រយៈពេល ៣៩​ឆ្នាំ​ដែល​ឈ្នះ​ជើងឯក Tour de France និង Vuelta a Espana ក្នុង​រដូវ​កាល​តែ​មួយ​។ ដំណាក់កាល​ទី​១៧ ថ្ងៃនេះ​វិញ​មាន​ចម្ងាយ​ផ្លូវ ១៨០.៥​គីឡូម៉ែត្រ​៕